១. អូនប្រាប់ខ្លូនឯងថាមិនយំទេ អូនមិនយំទេ តែទឹកភ្នែកវាហូរ
ហូរមកមិនឈប់ឈរ នៅតែហូរបន្តមកទៀត អូនប្រាប់ខ្លូនឯងថាកុំនឹកគិត
កុំនឹករឿងអតីត លប់លាងជំរះអោយស្អាតស្រមោលគ្រោកគ្រាត
គ្មានរូបបងក្នុងបេះដូងទៀត លាហើយស្នេហា
២. អូនខំគេចវេស ជៀសពីដើមដាន ស្នាមស្នេហ៍បាក់បែក
ខំបំភ្លេចបង ខំទប់ទឹកភ្នែក ទោះបីគ្រាំគ្រាសង្វែកទ្រូងឈឹផ្សារ
បងកុំហៅអោយអូនវិល រកក្តីទុក្ខា ព្រោះអូនដឹងថាមិន
មែនជាស្នេហាស្មោះពិតភក្តី
៣. អូនមិនអាចកំណត់ ឃាត់ចិត្តក្បត់បងបាន ប្រុសព្រានសាវា
ចាត់ទុកដូចចាញ់ល្បែង ចាញ់តែមួយក្តា កុំសង្ឃឺមថាបានឈ្នះអូនជាថ្មី
ប៉ុណ្ណឹងឈឹចាប់គ្រប់គ្រាន់ ល្មមហើយប្រុសថ្លៃ
ពាក្យផ្អែមបងលែងមានន័យបោកប្រាស់ស្រីបានទៀតហើយ
ច្រៀងដោយៈ ពេជ្រ សោភា
No comments :
Post a Comment