Monday, June 11, 2012

សន្យាមុនគេង - ឱក សុគន្ធកញ្ញា

មុនពេលចូលគេង នឹកសំឡេងមនុស្សដែលនៅឆ្ងាយ
ផ្ញើចិត្តនឹកពីចម្ងាយ ទោះឃ្លាតកាយក៏ចិត្តនៅក្បែរ
បើកបង្អួចសម្លឹងមើលទៅដួងខែ ស្ដាប់បទចម្រៀងស្នេហ៍
ដឹងទេថាអូននឹកបង?
ព្រះចន្ទយប់នេះ រះផ្លាស់ទីឆ្ងាយពីតារា
ឃើញចន្ទរះឯងឯកា ទឹកនេត្រាហូរពីបេះដូង
បងផ្ដាំថាមើលចន្ទបើអូននឹកបង ទោះឆ្ងាយគ្នាកន្លង
តែអាចមើលចន្ទជាមួយគ្នា។

សន្យា សន្យាមុនគេង ថាមិនគិតរឿងផ្សេង
លួងខ្លួនឯងរង់ចាំវេលា
អូនជឿថាយើងទាំងពីរអារម្មណ៍ដូចគ្នា
តែកម្មវេរាដាក់ទោសស្នេហាយើងឱ្យក្ស័យ។

ស្រលាញ់ប៉ុណ្ណា ទើបវាសនាព្រមឱ្យជួបគ្នា?
សន្យានៅតែសន្យា ទោះដឹងថាស្នេហ៍គ្មាននិស្ស័យ
រៀងរាល់យប់ឱបខ្នើយប៉ាក់ឈ្មោះចរណៃ
ខ្នើយអូននិងខ្នើយថ្លៃ តើមានថ្ងៃនៅក្បែរគ្នាទេ?

No comments :

Post a Comment