Sunday, June 17, 2012

ស្នេហ៍គេតែឯង


ហេតុអ្វីចិត្តខ្ញុំឈឺចាប់រឹតទ្វេដង
ពេលឃើញនួនល្អងបងនៅក្បែររូបគេ
ឆ្លើយប្រាប់អូនផងបានទេ
តើបេះដូងបងស្នេហ៍គេរឺ
បងអើយអូនលួចស្នេហ៍

មិនធ្លាប់គិតទេថាត្រូវស្នេហ៍រូបបង
តាំងពីដំបូងអូនទុកត្រឹមជាមិត្តធម្មតា
ពេលនេះខុសមុនចិត្តទុន
ត្រឹមឃើញជីវ៉ាលួចស្នេហ៍
បេះដូងអូនចង់នៅក្បែរថ្លៃ

ពេលនៅក្បែររូបបងអូនអរភ័យ
បេះដូងដូចហោះផុតពីដី
ខ្លាចប្រុសដឹងថាអូនស្នេហ៍
លួចគិតស្រម៉ៃ ប្រាប់រាត្រីអូនសង្ឃឹម
អូនដឹងខ្លួន ចិត្តមិនធ្លាប់ស្រលាញ់ពេលនេះអូនបែរ
នឹកបងគ្រប់នាទី

អូនលួចមើលដឹងខ្លួន ខ្លះទេជីវ៉ា សុំត្រឹមស្នាមញញឹម
បេះដូងអូនសង្ឃឹម បានធូរស្បើយពីរឱរ៉ា
អូនចង់ប្រាប់ថាអូន ស្នេហ៍បងពេញបេះដូងអូនខ្លាំងណាស់
អូនស្នេហ៍រូបបងម្នាក់គត់

No comments :

Post a Comment