Sunday, June 17, 2012

ស្រលាញ់ទាំងអស់ស្មោះតែមួយ - សួសវីស្សា

បុផ្ផារីកស្រស់ សម្រស់ឆើតឆាយ
ភូមរ៉ាសប្បាយ ចង់ក្រេបលំអង
កន្លង់រាប់រយរើសបានតែបង
ចិត្តស្មោះនួនល្អងអូនប៉ងលុះក្ស័យ


ដឹងខ្លួនមិនល្អទុក្ខព្រួយកង្វល់
ចិត្តអូនរែងខ្វល់ស៊ូឃ្លាតចរណៃ
ស្រលាញ់ទាំងអស់ ស្មោះតែថ្លើមថ្លៃ
ល្បែងល្បិចឥតន័យ នាំស្រីខ្វល់ប្រាណ

មានត្រឹមបងម្នាក់ ស្នេហ៍ពិតមានតម្លៃ
អ្នកផ្សេងគិតពីស្រីថាណ មានល្បិចលុយឡាន
អូនហ៊ានលះបង់ គ្រួសារដែលសុខសាន្ត
ស្នេហ៍ពិតបងបានបេះដូងពីស្រី

ព្រោះខ្លាចក្រក្រី ស្រីព្រមស្ម័គ្រទាំងអស់
តែសូមប្រាប់ត្រង់ចុះ ស្មោះតែប្រុសថ្លើមថ្លៃ
ប្រុសម្នាក់ចុងក្រោយ ដែលយល់ចិត្តស្រី
សាងស្នេហ៍ស្មោះភក្តី លុះថ្ងៃអាវសាន្ត។

No comments :

Post a Comment