Monday, November 11, 2013

អារម្មណ៍ត្រូវការអូន - ណូលី

បេះដូងនិងចិត្តគិតដល់អូន
មានអារម្មណ៍ថាបងស្នេហ៍ស្រី
ពេលបាននៅជិតអូន អារម្មណ៍ហាក់ភ័យ
ចិត្តចង់បានពិសីនៅក្បែរ

ពេលនៅម្នាក់ឯងចិត្តឯកា
អារម្មណ៍ប្រាប់ថាត្រូវការស្នេហ៍
ចង់ឱ្យអូនបានយល់ ពីចិត្តមាសមេ
ដែលចង់ក្បែរចង់ថែររូបស្រី

កែវភ្នែកអូនលួចសម្លឹងបង
បានបញ្ជាក់អារម្មណ៍រូបស្រី
ថាចិត្តអូនក៏មានបងខ្លះដែរ មែនទេ?
ទោះវាមិនមែនជាការពិត ក៏អស់ចិត្តដែរ
សុំត្រឹមលួចស្នេហ៍ថ្នមថែរ ក្នុងក្តីស្រមៃ

សួរត្រង់ពេលនេះតើអូនមានគេទេ?
អារម្មណ៍មាសមេគិតបងខ្លះទេថ្លៃ
ឯបងវិញលង់ស្នេហ៍អូនរវើរវាយខ្លំាងណាស់ថ្លៃ
ចិត្តស្រមើលស្រម៉ៃម្នាក់ឯង។

បើសិនពេលនេះអូនជាសង្សារបង
បងនិងថ្នាក់ថ្នមឱ្យអស់ពីចិន្តា
ដៃអូនមិនឱ្យអ្នកណាប៉ះ ហាមអ្នកផ្សេងណាជីវ៉ា
សង្ឃឹមថាក្លាយជាការពិត។

No comments :

Post a Comment