Tuesday, November 10, 2009

ត្រឹមរងចាំ

អូនដឹងថាបងមានអ្នកផ្សេង
អូនគិតខ្លួនឯងអូនមិនសម
អូនគ្មានអ្វីល្អអោយគ្រប់គ្រាន់
បើគេសាកសម ជ្រើសគេចុះ

*មិនហ៊ាននៅប្រជែង មិនហ៊ាននៅប្រច័ណ្ឌ
មិនហ៊ានប្រឹងស្រលាញ់លើសពីនេះ
មិនយំនៅមុខបង មិនប៉ងយកឈ្នះគេ
បេះដូងមិនទាមទារអោយឈឺជាងនេះ
ព្រោះគេល្អជាង

បើសិនអូនយំក៏មិនជួប
ធ្វើចិត្តអោយឆ្កួតកាន់តែល្ងង់
គេមានអ្នកផ្សេងបោះបង់ស្រី
អូននៅអាល័យ ក៏គ្មានប្រយោជន៍
(* ម្តងទៀត)

ដឹងច្បាស់ថាខ្លួនមិនឈ្នះគេ
ដឹងច្បាស់មាសមេលង់ស្នេហ៍បាត់បង់ទៅហើយ
(* ម្តងទៀត)

No comments :

Post a Comment