Monday, June 11, 2012

បើគ្មាននារីម្នាក់នោះបងស្នេហ៍អូនទេ - អ៊ីវ៉ា

ធ្លាប់លួចសង្ឃឹម លួចគិតថាបងស្នេហ៍អូន
បើកបេះដូងជាលើកដំបូង តែបែរជាត្រូវគ្រាំចិត្ត
បានត្រឹមអាណិត ហើយបងប្រាប់អោយកាត់ចិត្ត
អស់ពាក្យថ្លែងថ្លៃសុំទោសអូន
ព្រោះតែបងចោលគេមិនបាន


ខំកាត់ចិត្តទាំងបេះដូងស្រលាញ់
ព្រមដើរចេញទំាងចិត្តមិនចង់ចប់
ស្រលាញ់ថ្លៃបំផុតពិបាកស្អប់
តែខំទ្រាំកាត់ចិត្តព្រោះដឹងគ្មានសង្ឃឹម

បើសិនគ្មានរូបគេបងអាចស្នេហ៍អូនទេ
បើសិនគ្មានរូបគេបងទុកអូនជាអ្វី
ជាសង្សាររឺជាមនុស្សគ្រាន់កំដរចិត្តថ្លៃ
ប្រាប់មកថ្លៃអោយអូនអស់ចិត្តមុនពេលចប់

បើសិនគ្មានរូបគេបងអាចស្នេហ៍អូនទេ
បើសិនគេក្បត់បងមានអូនចំាទទួល
ចំាបងម្នាក់ចំារហូតចំាគ្មានពាក្យស្តាយក្រោយ
ទោះដឹងហើយ គ្មានចំលើយក៏អូនចាំ
*គេធ្លាប់ក្បត់បង អូនជាអ្នកថែបេះដូង
ជូតទឹកភ្នែកមិនអោយបងឈឺ តែគេវិលបងក៏សុំចប់

No comments :

Post a Comment