១. ដឹងថាចិត្តខ្លួនឯងប្រែប្រួល ព្រមទទួលរូបគេមកគិត
ខុសពីមុនមិនដែលមានគេក្នុងចិត្ត រឿងជីវិតត្រូវបើកទំព័រមួយថ្មី
ចេះបារម្ភរសុខទុក្ខគ្រប់ពេលគ្រប់វេលា
សែនវេទនាក្នុងចិត្តពេលគេឃ្លាតឆ្ងាយ
ហាមខ្លួនឯងកុំអោយនៅគិត រឹតតែខ្វល់ខ្វាយ
ត្រលប់ក្រោយក៏ស្រីមិនអាចធ្វើបាន
លួចយំម្នាក់ឯង សាកសួរខ្លួនឯងតើហេតុអ្វី
ទើបចិត្តស្រីខុសប្លែកពីមុនទន់ជ្រាយ ទុនជ្រាយយ៉ាងនេះ...
២. ពេលជួបគ្នាក៏ពិបាក មិនធូរស្រាលចិត្ត
គ្មានពាក្យពេជ្រនឹងត្រូវនិយាយរកគ្នា
ចង់បង្ហាញអារម្មណ៍ពិតក្នុងចិត្តអូនប្រាប់ពុំងារ
សែនវេទនារកពាក្យហាស្តីមិនរួច
ពេលឃ្លាតគ្នាក៏ពិបាកខ្វល់ព្រួយបារម្ភ
ពេលខ្លះយំអត់ទ្រាំសង្កត់ចិន្តា
ស្នាមញញឹមបានត្រឹមតែបន្លប់ភាពសោកា
តើនេះរឺជាស្នេហាចង់ផ្តើមមានក្នុងចិត្តអូន...
នាពេលនេះ...
ច្រៀងដោយៈ អែនជែលឡា
No comments :
Post a Comment